ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ៩ ខែ ឆ្នាំ២០២៤ របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០២៤

នារសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្ត្រី០១រូបបានចូលរួមកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ៩ ខែ ឆ្នាំ២០២៤ របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមការដឹកនាំរបស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឳវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ និងមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិការយៈពេល៩ខែ ឆ្នាំ២០២៤ និងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងជំរុញបន្ថែមដល់សកម្មភាពដែលមិនទាន់អនុវត្តឬអនុវត្តយឺតយ៉ាវ ក្នុងគោលដៅជំរុញដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សម្រាប់បន្តត្រៀមរៀបចំនូវផែនការថវិកាអនុវត្តនៅឆ្នាំបន្ទាប់។

ព័ត៌មានទាក់ទង